រូបមន្តធម្មជាតិសម្រាប់ផ្ទៃមុខ
សួស្ដី! មិត្តនារីៗទាំងអស់ថ្ងៃនេះ Khmer New សូមបង្ហាញនូវរូបមន្តដែលធ្វើឱ្យមុខសរភ្លឺរលោងនិងបំបាត់ស្នាមជាមួយនិងរូបមន្តម៉ាស់ធម្មជាតិតោះមកមើលរូបមន្តទាំងគ្នា៖
+ វត្ថុដែលត្រូវមាន
- ផ្លែចេកទុំ ១មួយផ្លែ
- ទឹកដោះគោស្រស់ 4ស្លាបព្រាបាយ
- កូនចាន ១
+ របៀបធ្វើ
មុនដំបូងត្រូវយកផ្លែចេកមកបកសំបកចេញរួចកិនអោយម៉ត់ហើយដាក់ចូលក្នុងកូនចានបន្ទាប់មកចាក់ទឹកដោះគោស្រស់ចូលហើយច្របល់អោយចូលគ្នាល្អជាកាស្រាច។
+របៀបប្រើ
មុនដំបូងយើងត្រូវលាងសម្អាតមុខអោយស្អាតជាមួយសាប៊ូនឹងទឹកក្ដៅឧណ្ហៗ។ រួចហើយយកគ្រឿងផ្សំដែលបានត្រៀមរួចយកមកលាបលើផ្ទៃមុខបន្ទាប់មកទុក១៥នាទីចាំលាងសម្អាតចេញជាកាស្រាច។
អគុណសម្រាប់ការ Like & shears